សហគ្រិន

អ្នកឧកញ៉ា គិត ម៉េង៖ “មនុស្សតែងតែយល់ស្រប” សំដៅលើមនុស្សម្នាក់ដែលតែងតែចេះសម្របខ្លួន ដោយភាពវិជ្ជមាននៅក្នុងជីវិត

តើ “មនុស្សតែងតែយល់ស្រប” មានន័យដូចម្តេច? មានការឱ្យនិយមន័យជាច្រើនលើពាក្យ “មនុស្សតែងតែយល់ស្រប” ប៉ុន្តែដើម្បីឱ្យងាយយល់នោះ គឺ “មនុស្សតែងតែយល់ស្រប” សំដៅលើមនុស្សម្នាក់ដែលតែងតែចេះសម្របខ្លួន ដោយភាពវិជ្ជមាននៅក្នុងជីវិត ហើយតែងតែយល់ស្របក្នុងកិច្ចការនានា។

ត្រង់នេះគឺដូចគ្នាទៅនឹងរបៀបដែលបុគ្គលម្នាក់ៗចូលចិត្តរសជាតិអាហារ ឬរសជាតិការ៉េមខុសៗគ្នា។ វាមិនមានអំណះអំណាងជាក់លាក់ណាមួយដែលនិយាយថា “មនុស្សតែងតែយល់ស្រប” គឺជាទ្រព្យ ឬជាបំណុលនោះទេ។ វាក៏មិនមែនសំដៅលើល្អ ឬអាក្រក់នោះដែរ។ អ្វីៗទាំងអស់គឺផ្អែកលើរបៀបដែលអ្នកគិត និងសកម្មភាពដែលសមនឹងអ្នក។ អ្វីដែលសមនឹងអ្នកនោះ គឺខ្ញុំចង់សំដៅទៅលើអ្វីដែលអ្នកចូលចិត្តធ្វើដោយចេញពីចិត្តអ្នក។

មនុស្សខ្លះកើតមកជាមនុស្សមានលក្ខណៈរីករាយ រួសរាយរាក់ទាក់ និងមានក្តីសុខនៅក្នុងជីវិតរបស់ពួកគេ។ចំណុចដ៏ល្អបំផុតចំពោះការនិយាយថា “បាទ/ចាស” គ្រប់ពេល ផ្តល់ឱ្យយើងនូវអត្ថប្រយោជន៍ជាច្រើន និងនាំមកនូវឱកាស និងលទ្ធភាពជាច្រើនដល់អ្នក។ ខ្ញុំយល់ថា ប្រសិនបើអ្នកតែងតែនិយាយថា “បាទ/ចាស” សូមនិយាយពាក្យនេះដោយម៉ឹងម៉ាត់ ព្រោះអ្នកអាចធ្វើវាបាន ហើយអ្នកសម្រេចធ្វើវា ដោយការតាំងចិត្ត និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមដែលជាអ្វីធ្វើឱ្យជីវិតគួរឱ្យចាប់អារម្មណ៍។

សូមកុំខ្លាច ពេលខ្លះអ្នកអាចសាកល្បងអ្វីថ្មី ដោយនិយាយថា “ទេ” ហើយបញ្ចេញមតិរបស់អ្នក ដោយមានអំណះអំណាងពេញលេញ និងហេតុផលច្បាស់លាស់។ យើងកំពុងនិយាយថា “បាទ/ចាស” សម្រាប់ជីវិតរបស់យើង មិនមែនសម្រាប់នរណាម្នាក់នោះទេ។ សូមបើកចិត្តឱ្យទូលាយចំពោះឱកាសនានា និងបញ្ហាប្រឈមទាំងឡាយ។ យើងមិនអាចដឹងទេថា ពាក្យសាមញ្ញៗដូចជា «បាទ/ចាស” និង “ទេ” អាចជាការឆ្លើយតបមួយដែលអាចផ្លាស់ប្តូរជីវិតអ្នកទៅរកភាពវិជ្ជមានជាងមុនបាន។

What is a Yes-Man? Many definitions for a Yes-Man have been projected but to simplify, a Yes-man means a person who is always have a positive front to life. Just like how each individual enjoy different flavor of food or ice-cream, there is no certain arguments that says a yes-man is an asset or a liability, it is not all about black-or-white. It is all based on how it fits you. By fitting, I mean, things that you enjoy doing by heart! Some of us are born with a cheerful, affable, a happy-go-lucky characteristic. The best part about saying “Yes” all the time, is that it gives us a lot of advantages and brings you endless opportunities and possibilities. My take is, if you say yes, say it because you can make it work, and you choose to do it with a commitment and ready for an exciting challenge! Do not be afraid to sometimes try new things by saying “NO” and express your opinions with assertion and with rationale. We are saying “Yes” to life and not to people. Be open to possibilities and challenges! Who knows, simple words like Yes and No could be a response that could positively change your life! #KithMeng#RoyalGroup

To Top