event

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ “កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន”។

នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។

កម្រិត DHA ត្រូវបានបង្កើនរហូតដល់ 100mg ដើម្បីជួយពង្រឹងកោសិកាខួរក្បាល និងការចងចាំឱ្យកាន់តែវៃឆ្លាត ព្រមទាំងបន្ថែមសារធាតុ HMO ដែលជាប្រព័ន្ធការពារភាពស៊ាំដ៏សំខាន់សម្រាប់សុខភាពពោះវៀន និងការពារកុមារពីជំងឺផ្សងៗ ព្រមទាំងវីតាមីន និងជាតិរ៉ែលើសពី ៥៥ ប្រភេទផ្សេងទៀតដែលសុទ្ធសឹងតែជួយដល់ការលូតលាស់ប្រកបដោយសុខភាពល្អ។

អ្វីដែលធ្វើឱ្យទឹកដោះគោម្សៅ Imperial Dream XO ខុសប្លែកពីគេ គឺការសម្រេចចិត្តបញ្ចុះតម្លៃលក់ឱ្យទាបជាងមុន។ យើងបានកាត់បន្ថយការចំណាយលើការផ្សព្វផ្សាយធំៗ និងទទួលយកប្រាក់ចំណេញក្នុងកម្រិតទាបបំផុត ដើម្បីធានាថាគ្រប់គ្រួសារកម្ពុជា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែមានលទ្ធភាពផ្តល់នូវអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់បំផុតដល់បុត្រធីតា។

ជម្រើសរបស់អ្នកនៅថ្ងៃនេះ គឺជាគ្រឹះនៃសុខភាពដ៏រឹងមាំរបស់កូនអ្នកនៅថ្ងៃស្អែកជាមួយ Imperial Dream XO។

To Top