ស្ថានភាពជំនន់ទឹកភ្លៀង

ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,១០ ម៉ែត្រ បន្ថែមទៀត

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកនេះបានឱ្យដឹងថា ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,១០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ។

ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖

  • កម្ពស់ទឹកខាងមុខទ្វារ ៥,៤០ ម៉ែត្រ ស្រកចុះ ១,២៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០
  • កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៦០ ម៉ែត្រ
  • កម្ពស់ទឹកខាងក្រោយទ្វារ ៨,២០ ម៉ែត្រ ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top