ស្ថានភាពជំនន់ទឹកភ្លៀង

ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ ប៉ះពាល់ប្រជាជន ជាង៨ពាន់គ្រួសារ និងលិចស្រូវជាង២ម៉ឺនហិកតា

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យប៉ះពាល់ប្រជាជនជាង៨ពាន់គ្រួសារ និងលិចស្រូវជាង២ម៉ឺនហិកតា។


គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថាផលប៉ះពាល់សរុបដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យរួមមាន៖


-ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់

ផ្ទាំងពាណិជ្ជកម្ម

-ប៉ះពាល់ប្រជាជនប្រមាណ ៨,៥១១គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៩៣០គ្រួសារ

-លិចស្រូវប្រមាណ ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា

-ប្រជាជននៅទួលសុវត្ថិភាព បានទទួលជំនួយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន៕

To Top
×