ស្ថានភាពជំនន់ទឹកភ្លៀង

Update៖ ទឹកស្ទឹងសង្កែ ចាប់ផ្ដើមហៀចូលក្រុងបាត់ដំបង ហើយ

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះកម្ពស់ទឹកស្ទឹងសង្កែ នៅបន្តហក់ឡើងជាបន្តបន្ទាប់ បណ្ដាលឱ្យហៀរលិច តាមដងផ្លូវមួយចំនួន ក្នុងក្រុងបាត់ដំបង។

បើតាម រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ទឹកស្ទឹងសង្កែ មានកម្ពស់ ១៣.៩៥ ម៉ែត្រហើយ គិតត្រឹមព្រឹកនេះ។

បើតាមលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី១៦ តុលា បានអំពាវនាវ ដល់ប្រជាពលរដ្ឋរស់នៅ ក្នុងសង្កាត់ចំនួន៧ ជាពិសេសអ្នករស់នៅ តាមបណ្ដោយដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្ន ចំពោះទឹកជំនន់ ខណៈពេលដែលកម្ពស់ទឹកហក់ឡើង ។

លោក អភិបាលក្រុង បញ្ជាក់ថា «ដូច្នេះសូមប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង ទាំងអស់ ជាពិសេសអ្នកដែលនៅបណ្ដោយដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្ន ប្រសិនបើមានមនុស្សចាស់ជរា អ្នកជំងឺ ឬក្មេងៗ សូមចល័តទៅទីទូលមានសុវត្ថិភាព ឬទៅស្នាក់នៅជាមួយបងប្អូន សាច់ញាតិដែលរស់នៅតំបន់មានសុវត្ថិភាព ជាបណ្ដោះអាសន្ន»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×