សុខភាព

វិធីធ្វើឲ្យស្បែកស យ៉ាងឆាប់រហ័ស តាមបែបធម្មជាតិ

មានរាប់ពាន់វិធី ដែលអាចធ្វើឲ្យស្បែករបស់អ្នកសស្អាត តាមបែបធម្មជាតិ ដែលអ្នកអាចព្យាយាម ធ្វើវានៅគេហដ្ឋានរបស់អ្នក ហើយអ្នកអាចទទួលបាន លទ្ធផលមួយយ៉ាងមានប្រសឹទ្ធភាព។ ក្នុងអត្ថបទមួយនេះ យើងនឹងពន្យល់ អ្នកអំពីវិធីធ្វើឲ្យស្បែកស យ៉ាងឆាប់រហ័រ តាមបែបធម្មជាតិ ។

ចូរកត់សំគាល់ថា ការចាំពន្លឺពីព្រះអាទិត្យ ធ្វើឲ្យស្បែកបាត់បង់ជាតិសំណើម។ ហើយនេះ គឺជាពេលដែលស្បែកទទួល នូវជាតិមេឡានីនច្រើនជាងមុន ដែលវាអាចបង្កឲ្យមានស្នាមខ្មៅ នៅលើស្បែក។ ស្នាមអ៊ុតខ្មៅទាំងនេះ អាចធ្វើឲ្យស្បែក មានស្នាមជាំខ្មៅៗ។ ម្យ៉ាងវិញទៀត អ្នកដែលមានស្បែកស ដោយសារតែប្រើប្រាស់ ផលិតផលតាមបែបធម្មជាតិ អាចជួយឲ្យស្បែក មានសំណើម និងជួយកាត់បន្ថយ ផលអាឡក់ស៊ីផ្សេងៗ។

ជាដំបូង ជឿជាក់ថា អ្នកបានងូតទឹកលាងស្បែក២ដង ក្នុងមួយថ្ងៃ ដោយប្រើប្រាស់សាប៊ូ និងក្រណាត់ដុសខ្លួន ពីព្រោះការប្រើប្រាស់ ក្រណាត់ដុសខ្លួន អាចជួយជំរុះកោសិកាងាប់ ដែលមាននៅលើស្បែកចោល។

បន្ទាប់មក លាបទឹកក្រូចឆ្មា និង ប៉េងប៉ោះនៅលើស្បែករបស់អ្នក ជារៀងរាល់ព្រឹក មុនពេលងូតទឹក។ ដើម្បីធ្វើទឹកក្រូចឆ្មា និង ប៉េងប៉ោះ អ្នកត្រូវលាយចំនិតប៉េងប៉ោះស្តើងៗ ជាមួយនឹងទឹកក្រូចឆ្មា បន្ទាប់មកយកចំនិតប៉េងប៉ោះ ដែលស្តើងៗនោះ ទៅដាក់លើស្បែករបស់អ្នក ហើយទុកវាចោលពី ១០ ទៅ ១៥នាទី។

បន្ទាប់មក ចូរអ្នកលាងស្បែករបស់អ្នក ចេញដោយប្រើ សាប៊ូទឹក ។ អ្នកគួរកត់សំគាល់ថា ទឹកក្រូចឆ្មា និងប៉េងប៉ោះ អាចធ្វើឲ្យស្បែករបស់អ្នក ភ្លឺស្រស់ថ្លា។

ជាមួយគ្នានេះដែរ មុនពេលដែលអ្នកចូលគេង អ្នកគួរតែលាបទឹកក្រូចឆ្នា ជាមួយនឺងទឹកឃ្មុំ ដោយអ្នកគ្រាន់តែ លាយទឹកឃ្មុំជាមួយនឹងទឹកក្រូចឆ្មា ជាមួយនឹងបរិមាណសមល្មម។ បន្ទាប់មក លាបវានៅលើស្បែករបស់អ្នក ហើយទុកចោលពី ១០ទៅ១៥នាទី។ បន្ទាប់មកទៀត លាងចេញជាមួយនឹងទឹកក្តៅឧណ្ណៗ។ ទឹកឃ្មុំជួយធ្វើឲ្យស្បែក រក្សាជាតិសំណើម។

ប្រសិនបើស្បែករបស់អ្នកស្ងួត អ្នកគួរតែបិទបន្ទាលកន្ទុយក្រពើ ២ដង ក្នុងមួយថ្ងៃ បន្ទាប់ពីអនុវត្តន៏ នូវវិធីខាងលើហើយ ដែលវាជួយធ្វើឲ្យស្បែករលោង និង មិនអោយស្បែកងាយ នឹងអាឡាក់ស៊ី និងរមាស់៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

To Top