សុខភាព

មកដឹងពីមេរោគកូរ៉ណាវីរុស ឬជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ ដែលផ្ទុះឡើងនៅចិន

ភ្នំពេញ ៖ ដើម្បីចង់ដឹងជ្រាបច្បាស់ អំពីមេរោគកូរ៉ណាវីរុសជាអ្វី មកដឹងសំណួរ-ចំលើយ ទាក់ទងនឹងមេរោគកូរ៉ណាវីរុស ។ វិរុសនេះមានប្រភពមកពីក្រុងវូហាន ខេត្តហ៊ូប៊ី ប្រទេសចិន ។ រោគសញ្ញា គឺគ្រុនក្តៅ ឬមានប្រវត្តិគ្រុនក្តៅ និងក្អក ឬហត់ ឬពិបាកដកដង្ហើម។

ក្រោយពីល្បីជំងឺនេះ នៅប្រទេសចិនមក នៅប្រទេសថៃវិញ ក៏បានរកឃើញករណីជំងឺរលាកសួត បណ្តាលមកពីមេរោគកូរ៉ូណាវីរុស ប្រភេទថ្មី ជាលើកដំបូងលើ ស្រ្តីវ័យអាយុ៦១ឆ្នាំ រលាកសួតស្រាល ។ ប៉ុន្តែឥឡូវ គាត់បានជាសះស្បើយហើយ ។ ការឆ្លងនេះ ដោយសារគាត់ធ្វើដំណើរពីទីក្រុងវូហាយ ខេត្តហ៊ូប៉ី តែមិនទាន់ដឹង ឆ្លងពីប្រភពណានៅឡើយទេ នៅពេលគាត់រស់ក្នុងទីក្រុងវូហាយ គ្មានអ្នកផ្សេងទៀតឆ្លងជំងឺនេះ ។ នេះបើតាមការផ្សព្វផ្សាយ របស់អគ្គនាយកដ្ឋាន ប្រយុទ្ធប្រឆាំងនឹងជំងឺ CDC ៕

To Top