សេអ៊ូល៖ ក្រុមអ្នកវិភាគបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កំណើនសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងត្បូង ទំនងជានឹងថយចុះថែមទៀតនៅឆ្នាំនេះ ដែលអាចនឹងធ្លាក់ចុះក្រោម ២ ភាគរយជាលើកដំបូង ក្នុងរយៈពេល ១០ឆ្នាំ។
ទស្សនវិស័យអាប់អួរកើតឡើង បន្ទាប់ពីធនាគារកូរ៉េ (BOK) បានឲ្យដឹងថា សេដ្ឋកិច្ចក្នុងស្រុក បានកើនឡើង ០,៤ ភាគរយពី ៣ខែមុន នៅក្នុងត្រីមាសទី ៣ ដែលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង ពីការពង្រីកកំណើន ១ ភាគរយនៅត្រីមាសមុន។
ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ សេដ្ឋកិច្ចក្នុងស្រុកបានកើនឡើង ២ ភាគរយនៅត្រីមាសទី២ និងម្តងទៀតនៅត្រីមាសទី៣ ។ នៅក្នុងត្រីមាសទី១ ផលិតផលក្នុងស្រុកសរុប របស់ប្រទេសបានធ្លាក់ចុះ ០,៤ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសមុន ដែលមានកំណើន ១,៧ ភាគរយ៕ ដោយ៖ ឈូក បូរ៉ា

