ព័ត៌មានអន្តរជាតិ

អស់ពី Huawei លើកនេះអាមេរិក និយាយថា Tik Tokនឹងអាចគម្រាមកំហែង ដល់សន្តិសុខ អាមេរិកផងដែរ

បរទេស: ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៦ ខែតុលានេះបានឲ្យដឹងថា
TikTokដេលជាកម្មវិធីវីដេអូខ្លីៗ កំពុងវាយលុកដល់យុវវ័យរាប់លាននាក់ ក្នុងការ បង្ហោះឈុតកំប្លែងបែបកំដរអារម្មណ៍ ជាមួយនឹងតន្រ្តីពិរោះៗនោះ កំពុងប្រឈមមុខ នឹងប្រតិកម្មដែលកំពុងកើនឡើង នៅសហរដ្ឋអាមេរិក។

សមាជិកសភាអាមេរិក ក្នុងបក្សទាំងសងខាង បានព្រមានថាកម្មវិធីនេះ នឹងអាចបង្ក ហានិភ័យដល់សន្តិសុខជាតិ ហើយកំពុងអំពាវនាវដល់ក្រុម អ្នកតាក់តែងច្បាប់ និងភ្នាក់ងារស៊ើបការណ៍ផ្សេងទៀត ដើម្បីស៊ើបអង្កេតទំនាក់ទំនងរបស់ TikTok ជាមួយប្រទេសចិនផងដែរ។

សមាជិកព្រឹទ្ធសភាលោក Chuck Schumer និងលោក Tom Cotton ក៏បានប្រកាស ចង់ឲ្យ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក ក្នុងការវាយតម្លៃហានិភ័យ សន្តិសុខជាតិជាមួយនឹងកម្មវិធី TikTok និងកម្មវិធីផ្សេងទៀត ដែលគ្រប់គ្រងដោយ ជនជាតិចិន។

លោកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថាកម្មវិធី បែបនេះ អាចត្រូវបានប្រើដើម្បីស៊ើបការណ៍ លើពលរដ្ឋអាមេរិក ឬក្លាយជាគោលដៅ នៃយុទ្ធនាការឥទ្ធិពលបរទេស ដូចជាករណីយុទ្ធនាការ ជ្រៀតជ្រែករបស់រុស្ស៊ី ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ជាដើម៕

ប្រែសម្រួល:ស៊ុនលី

To Top