ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នា ស្លាប់៤នាក់ នៅអាមេរិកក្នុងយប់ថ្ងៃបុណ្យ Halloween

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២ខែវិច្ឆិកានេះបានឲ្យដឹងថា មនុស្ស៤នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងការបាញ់ ប្រហារមួយនៅឯពិធីជប់លៀង នៃពិធីបុណ្យ Halloween តំបន់ Orinda ភាគខាង ជើងរដ្ឋ California កាលពីយប់ថ្ងៃព្រហស្បតិ៍។

ប៉ូលីសក្នុងតំបន់ Orinda ដែលជាទីក្រុងមួយនៅ Contra Costa County រដ្ឋ Californiaភាគខាងជើងបាននិយាយថា ពួកគេកំពុងស៊ើបអង្កេត ការសម្លាប់រង្គាល មួយនេះដែលបានកើតឡើង នៅឯពិធីជប់លៀងឯកជន នៅម៉ោងប្រហែល១១ យប់តាមបណ្តោយប្លុក ១០០ នៃផ្លូវ Lucille Way នៅជិតផ្លូវហាយវេ ២៤ ។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះនៅមិនទាន់មាន ការអះអាងណាច្បាស់បន្ថែម ពីមូលហេតុនៃការបាញ់ប្រហារគ្នានេះ នៅឡើយទេ៕

ប្រែសម្រួល:ស៊ុនលី

To Top