ព័ត៌មានអន្តរជាតិ

អាមេរិកសាទរការសម្រេច របស់កូរ៉េខាងត្បូង ក្នុងការដកឋានៈរបស់ខ្លួននៅ WTO ដោយថា ជាភាពដឹកនាំដែលក្លាហាន

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានសាទរចំពោះការសម្រេចចិត្ត របស់កូរ៉េខាងត្បូង នាពេលថ្មីៗនេះ ក្នុងការលះបង់ឋានៈរបស់ខ្លួន ជាប្រទេសកំពុងអភិវឌ្ឍន៍ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយពណ៌នាថាវាជា“ សកម្មភាពដឹកនាំប្រកបដោយភាពក្លាហាន” ។

លោក Keith Krach អនុរដ្ឋលេខាធិការ សម្រាប់កំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន បានធ្វើការកត់សម្គាល់ នៅក្នុងវេទិកាសេដ្ឋកិច្ច ដោយថា ការសម្រេចចិត្តរបស់ក្រុងសេអ៊ូល ក្នុងការលះបង់ឋានៈពិសេស និងភាពខុសគ្នារបស់ខ្លួន នៅក្នុងការចរចា របស់អង្គការពាណិជ្ជកម្មពិភពលោក នាពេលអនាគត ផ្ទុយពីការតស៊ូរបស់ចិន ក្នុងការធ្វើដូច្នេះ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានប្រាប់វេទិកា នៅទីក្រុងសេអ៊ូល ដែលរៀបចំរួមគ្នា ដោយក្រសួងការបរទេសកូរ៉េខាងត្បូង និងក្រសួងការបរទេសអាមេរិកថា “នោះគឺជាចលនាដឹកនាំ ប្រកបដោយភាពក្លាហាន និងការគិតបែបកូរ៉េដ៏ថ្លៃថ្នូ វាបានជះឥទ្ធិពលដល់ខ្ញុំ និងបានរំលឹកខ្ញុំពីមូលហេតុ ដែលប្រទេសកូរ៉េ គឺជាប្រទេសមហាអំណាច” ៕ ដោយ៖ ឈូក បូរ៉ា

To Top