ព័ត៌មានអន្តរជាតិ

ហ្ស៊កដានី ឆ្ពោះទៅរកការបញ្ចប់ កិច្ចព្រមព្រៀង សម្រាប់ដី ដែលអ៊ីស្រាអែល ធ្វើកសិកម្មលើ

បរទេស ៖ ទាហានប្រទេសហ្ស៊កដានី តាមសេចក្តីរាយការណ៍ បានបិទច្រកចូលតំបន់ដីកសិកម្មនៅក្នុងព្រំដែនរបស់ខ្លួន ដែលអ៊ីស្រាអែលប្រើប្រាស់អស់រយៈពេលជាង២ទសវត្សមកហើយ ដោយសារតែកិច្ច ព្រមព្រៀងដាំដុះលើដីនោះ បានដល់ទីបញ្ចប់។

ដីដែលគេហៅថា កោះសន្តិភាព គឺជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩៤ ដោយប្រទេសហ្ស៊កដានីបានជួលដីនោះឲ្យកសិករអ៊ីស្រាអែល សម្រាប់រយៈពេល២៥ឆ្នាំ ហើយដីកសិកម្មនោះ ត្រូវបានបិទនៅច្រកចូល Naharayim ស្ថិតនៅជិតសមុទ្រ Galilee ប៉ុន្តែកាលពីថ្ងៃសៅរ៍នៅតែបើកក្នុងតំបន់ Arava។

គួរបញ្ជាក់ថា ស្ថិតនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពនោះ ប្រទេសហ្ស៊កដានី អនុញ្ញាតឲ្យប្រទេសអ៊ីស្រាអែល បន្តប្រើប្រាស់ដីនោះ ហើយអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ រំពឹងថា នឹងធ្វើការជួលដីនោះជាថ្មី ប៉ុន្តែព្រោះចៅនៃប្រទេសហ្ស៊កដានី បានប្រាប់ប្រទេសកាលពីឆ្នាំមិញថា ហ្ស៊កដានីមានគម្រោងកាន់កាប់ដីនោះវិញ៕
ប្រែសម្រួល៖ប៉ាង កុង

To Top