ព័ត៌មានអន្តរជាតិ

ការបញ្ចប់កិច្ចព្រមព្រៀង ចែករំលែកព័ត៌មាន យោធារវាងសេអ៊ូល និងតូក្យូ អាចនឹងនឹងបញ្ជូនព័ត៌មាន សន្ដិសុខខុស

សេអ៊ូល៖ ការបញ្ចប់កិច្ចព្រមព្រៀង បង្កើតការចែករំលែកព័ត៌មាន យោធារវាងកូរ៉េខាងត្បូង និងជប៉ុន ប្រសិនបើកើតឡើងមែននោះ អាចនឹងបញ្ជូនសារខុសថា អាមេរិកនិង សម្ព័ន្ធមិត្តអាស៊ីទាំងពីរ មិនមានកម្លាំងគ្រប់គ្រាន់ ក្នុងការធានាសន្តិសុខក្នុងតំបន់ នេះបេីតាមការលើកឡើងពីមេបញ្ជាការ កងទ័ពអាមេរិក (USFK) លោកឧត្តមសេនីយ៍ រ៉ូបឺត អាប្រាម។

កិច្ចព្រមព្រៀងសន្តិសុខ ព័ត៌មានទូទៅនៃយោធា (GSOMIA) នឹងត្រូវផុតកំណត់នៅថ្ងៃទី២៣ ខែវិច្ឆិកា បន្ទាប់ពីការសម្រេច របស់កូរ៉េខាងត្បូង ក្នុងខែសីហា ដើម្បីបញ្ចប់ វាបន្ទាប់ពីប្រទេសជប៉ុន បានដាក់បំរាមលើការនាំចេញលើទីក្រុងសេអ៊ូល ជាបន្តបន្ទាប់លើពលកម្ម ដោយបង្ខំក្នុងសម័យសង្គ្រាម។

លោក អាប្រាម បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថា “គោលការណ៍គ្រឹះ នៃកិច្ចព្រមព្រៀងចែករំលែកព័ត៌មាន គឺជាសារដ៏ច្បាស់មួយទៅកាន់តំបន់ដែលថា សាធារណរដ្ឋកូរ៉េ និងជប៉ុន បានដាក់ចេញនូវភាពខុសគ្នាជាប្រវត្តិសាស្ត្រ និងដាក់ស្ថិរភាព និងសន្តិសុខក្នុងតំបន់” ៕

ដោយ ឈូក បូរ៉ា

To Top