ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បាញ់ប្រហារចូល តំបន់ហ្គាហ្សា ក្រោយមានការ វាយប្រហារ ដោយរ៉ុកកែត សម្លាប់មនុស្សជាង២០នាក់

បរទេស ៖ កងកម្លាំងការពារជាតិ អ៊ីស្រាអែល នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបាញ់ប្រហារ ចូលទៅក្នុង តំបន់ហ្គាហ្សាស្ទ្រីប ក្រោយពីមានការវាយប្រហារ ដោយគ្រាប់រ៉ុកកែត ចូលទៅក្នុងប្រទេសអ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន២៣នាក់ ។

កងកម្លាំងអ៊ីស្រាអែល បានប្រើប្រាស់កំាភ្លើងធំ បាញ់ប្រហារចូល ទៅក្នុងតំបន់ហ្គាហ្សា ដើម្បីជាការឆ្លើយតបនឹងគ្រាប់រ៉ុកកែត ចំនួន២០០គ្រាប់ ដែលបាញ់ចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេស កាលពីថ្ងៃអង្គារ ហើយអាជ្ញាធរអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារដោយរ៉ុកកែតនោះ គឺកើតមានបន្ទាប់ ពីកងកម្លាំងអ៊ីស្រាអែល សម្លាប់មេបញ្ជាការពួកជីហាដ ឥស្លាមជនជាតិប៉ាឡេស្ទីន លោក Baha Abu al-Ata in Gaza។

អ៊ីស្រាអែលបាននិយាយថា នៅក្នុងចំណោមគ្រាប់រ៉ុកកែត ទាំង២០០គ្រាប់ ដែលបាញ់សំដៅចូលទៅតំបន់ មានមនុស្សរស់នៅក្នុងប្រទេស អ៊ីស្រាអែលនោះ រ៉ុកកែតចំនួន៩០ភាគរយ ត្រូវបានរារាំងដោយប្រព័ន្ធការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top