ព័ត៌មានអន្តរជាតិ

ក្តៅៗ! យន្តហោះចម្បាំងអ៊ីស្រាអ៊ែល ធ្វើការវាយប្រហារជាថ្មី ទៅលើតំបន់ហ្គាហ្សាស្ទ្រីប

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា យន្តហោះចម្បាំងរបស់ ប្រទេសអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារជាថ្មី តាមដែនអាកាស នៅព្រឹកថ្ងៃសុក្រនេះ ទៅលើទីតាំងជាច្រើន ដែលជាមូលដ្ឋានទ័ព របស់ក្រុមឥស្លាមជីហាដ ប៉ាឡេស្ទីន (PIJ) ដែលជាការឆ្លើយតប ទៅនឹងគ្រាប់រ៉ុក្កែតថ្មី ដែល បានបាញ់ចូលទឹកដីអ៊ីស្រាអ៊ែល ។

ប្រភពពីកងសន្តិសុខប៉ាឡេស្ទីន បានប្រាប់ដល់ស៊ិនហួ ថា យន្តហោះរបស់អ៊ីស្រាអ៊ែល បានវាយប្រហារមកលើ មូលដ្ឋានហ្វឹកហាត់ជាច្រើន ដែលជាកម្មសិទ្ធិរបស់ al-Quds Brigades នៅក្នុងតំបន់មួយចំនួន នៅហ្គាហ្សា ស្ទ្រីប ។ ដោយបានបន្ថែមថា មិនមាននរណាម្នាក់រងរបួស ត្រូវបានគេរាយការណ៍មកនោះទេ ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនាំពាក្យមួយរូប របស់អ៊ីស្រាអ៊ែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអាកាសអ៊ីស្រាអ៊ែល បានចាប់ផ្តើមបើកការវាយប្រហារ “គោលដៅគោកជាច្រើន” ដែលជាកម្មសិទ្ធិរបស់ PIJ នៅហ្គាហ្សា ស្ទ្រីប ។

គួររំលឹកថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រុមយោធានៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប បានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ទៅក្នុងទឹកដីភាគខាងត្បូង នៃប្រទេសអ៊ីស្រាអ៊ែល ។ មិនមាននរណាម្នាក់រងរបួស ឬបង្កការខូចខាត ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនោះទេ ហើយក៏មិនមានក្រុមណាមួយ ប្រកាសទទួលខុសត្រូវសម្រាប់ការវាយ ប្រហារនេះនោះដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×