ព័ត៌មានអន្តរជាតិ

លេចលឺថា ម្តាយនាងKim Kardashian លួចរៀបការស្ងាត់ៗ ជាមួយមិត្តប្រុសក្មេង

អាមេរិក៖ តារាទូរទស្សន៍វ័យ ៦៤ឆ្នាំ Kris Jenner ម្តាយរបស់នាង Kim Kardashian ត្រូវគេដឹងថាបានរៀបការរួចហើយ ជាមួយប្រុសស្នេហ៍វ័យក្មេង Corey Gamble ។

ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី ១៣ ខែវិច្ឆិកានេះថាលោកស្រី Kris Jenner និងមិត្តប្រុសក្មេង Corey Gamble បានរៀបការរួចហើយក្រោយទាក់ទងគ្នាជាង៥ ឆ្នាំ ហើយប្រភពអ្នកជិតស្និទបានអោយដែរថា ពិធីរៀបការរបស់ពួកគេបានធ្វើឡើង បែបឯកជនបំផុត ដោយមានតែមិត្តស្និទស្នាល។ Kris Jenner ធ្លាប់និយាយ ក្នុងកិច្ចសម្ភាសតាំងពីឆ្នាំ២០១៧ ម្លេះថាខ្លួនចង់រៀបការជាមួយ Corey ហើយមិនខ្វល់ពីពាក្យរិះគន់ឡើយ ។

អ្នកស្រី Kris និង Corey ផ្តើមទាក់ទងគ្នាកាលពីឆ្នាំ២០១៤ ប៉ុន្តែកូនស្រីទាំងអស់ របស់លោកស្រីមិនធ្លាប់គាំទ្រទេ ព្រោះឃើញថាម្តាយពួកគេ មានអាយុបង Corey ច្រើនពេក ប៉ុន្តែលោកស្រីនៅតែជំនះ ហើយបង្ហាញអោយគ្រប់គ្នាឃើញថា នេះជាស្នេហាពិត ដោយបង្ហោះរូបស្វីតៗជាញឹកញាប់ ៕
ដោយ៖ ទូច សុខលីដា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top