ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អំពាវនាវសុំឲ្យ មានការចរចាគ្នាដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិក

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រសួងការ បរទេសសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK)ឬហៅថា កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ម្សិល មិញនេះបានអំពាវនាវ សុំឲ្យមានការចរចាគ្នា ដោយផ្ទាល់មួយ ជាមួយនឹងសហរដ្ឋអាមេរិក នៅកន្លែងណាមួយ និងមិនថាពេលណាមួយនោះទ នៅក្នុងការឆ្លើយតប ទៅនឹងសំណើថ្មីមួយ របស់សហរដ្ឋអាមេរិក ។

លោក Kim Myong Gil អគ្គរដ្ឋទូតក្រសួងការបរទេស បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានដកស្រង់ ដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA)ថា គាត់មិនអាចទទួលស្គាល់ ហេតុអ្វីក៏ក្រសួងការបរទេសសហរដ្ឋ អាមេរិក បានបញ្ជូនសារមួយ មកកាន់ក្រុងព្យុងយ៉ាង ដោយបានដាក់ថា វាសង្ឃឹមថា នឹងជួបប្រជុំជាមួយក្រុមមន្ត្រី DPRK នៅក្នុងខែធ្នូ តាមរយៈភាគីទី៣ ។

លោកអគ្គរដ្ឋទូតបានថ្លែងថា “បើសិនជាភាគី ខាងសហរដ្ឋអាមេរិក បានរកឃើញនូវដំណោះស្រាយមួយ ដែលនឹងបង្ហាញឲ្យយើងបានដឹង វាអាចធ្វើការពន្យល់ ដល់យើងដោយផ្ទាល់” ។

គាត់បានបន្ថែមថា “ប្រសិនបើ ដំណោះស្រាយនៃការចរចាគ្នា លើបញ្ហានានា អាចប្រព្រឹត្តទៅបាននោះ យើងបាន ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបប្រជុំ ជាមួយសហរដ្ឋអាមេរិក (ក្រុមមន្ត្រី) នៅកន្លែងណាមួយ និងនៅពេលណា មួយក៏បាន” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top