ព័ត៌មានអន្តរជាតិ

Aaron Carter ត្រូវម្តាយបញ្ជូនទៅដេកពេទ្យ ព្រោះស្រកសាច់ ខ្លាំងពេក

អេមេរិក ៖ តារាចម្រៀង Aaron Carter ថ្មីៗនេះត្រូវម្តាយនាំទៅជួបពេទ្យ ទាំងអារម្មណ៍ កើតទុក្ខមិនសុខចិត្តព្រោះឃើញកូន ប្រុសស្គមខ្លាំងពេក។

ក្រោយមានទំនាស់ក្នុងគ្រួសារជាង២ ខែតារាចម្រៀងវ័យ ៣១ ឆ្នាំ Aaron Carter ត្រូវម្តាយបញ្ជូនចូល មន្ទីពេទ្យនៅរដ្ឋFlorida ព្រោះស្គមច្រើនពេក ហើយតារារូបនេះ បានបង្ហោះរូបដេកលើគ្រែពេទ្យ ធ្វើអោយអ្នកគាំទ្របារម្ភគ្រប់គ្នា ។ ជាមួយរូបថតក្នុង Instagram របស់ Aaron បានសរសេរថា “ ម៉ាក់ នឹងមើលថែកូន” ហើយលោកស្រី Jane ជាម្តាយបានបង្ហោះក្នុង Twitter ដែរថា “ ខ្ញុំនឹងកាន់កាប់គណនី បណ្តាញសង្គម របស់ Carter រហូតដល់គេបានប្រសើរឡើង “ មានន័យថារូបថតដេកពេទ្យនោះ គឺលោកស្រីជាអ្នកបង្ហោះ ខណៈCarter តែងឌឺដងអោយម្តាយថា គាត់ព្យាយាម គ្រប់គ្រងខ្លួនរហូតដល់ថ្ងៃ ស្លាប់រាងខ្លួន ឬជាអ្នកគ្រប់គ្រងជីវិតតែម្តង ។

ត្រឡប់ទៅខែកញ្ញា Aaron ត្រូវបងប្រុសបង្កើត Nick Carter ចោទថាចង់យកកាំបិត ចាក់សម្លាប់ប្រពន្ធខ្លួន ដែលកំពុងមានផ្ទៃពោះ ធ្វើអោយAaron ខូចចិត្តខ្លាំងព្រម និយាយថ ខ្លួនស្រលាញ់បងប្រុស ស្រលាញ់គ្រួសារទាំងមូល មិនធ្លាប់មានបំណង អោយអ្នកណាម្នាក់ឈឺចាប់ឡើយ ។កាលដែលស្រកសាច់រហូតត្រូវដេកពេទ្យបែបនេះ Aaron ត្រូវគេជឿថាពិបាកចិត្តរឿងទំនាស់ក្នុងគ្រួសារដែលកើតឡើងនោះ ហើយអ្នកគាំទ្ររាប់លាននាក់ក្នុងបណ្តាញ នាំគ្នាជូនពរអោយគេមានសុខភាពល្អ ឡើងវិញ ៕

កាលដែលស្រកសាច់រហូតត្រូវដេកពេទ្យបែបនេះ Aaron ត្រូវគេជឿថាពិបាកចិត្តរឿង ទំនាស់ក្នុងគ្រួសារដែលកើតឡើងនោះ ហើយអ្នកគាំទ្ររាប់លាននាក់ក្នុងបណ្តាញ នាំគ្នាជូនពរអោយគេមានសុខភាពល្អឡើងវិញ ៕

ដោយ៖ ទូច សុខលីដា

To Top