ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារមួយ នៅភាគខាងត្បូង កាលីហ្វ័រនីញ៉ា បណ្តាលឲ្យស្លាប់តិចបំផុត៥នាក់

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប៉ូលិសក្នុង ស្រុកបាននិយាយថា សមាជិកក្នុងគ្រួសារមួយ ដែលមានគ្នា ៥នាក់ ក្នុងនោះរាប់បញ្ចូលទាំងកុមារ៣នាក់ ត្រូវបាន សម្លាប់ នៅក្នុងអំពើបាញ់ប្រហារ មួយនៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រនីញ៉ា កាលពីព្រឹក ថ្ងៃសៅរ៍ ។

ជនសង្ស័យត្រូវបានគេជឿជាក់ថា បានស្លាប់នៅក្នុងចំណោមអ្នកទាំងនោះដែរ ។
កាសែតក្នុងស្រុក San Diego Union-Tribune បានចុះផ្សាយថា ឧប្បត្តិហេតុនៃការធ្វើ អត្តឃាត បានកើតឡើង នៅ Paradise Hill ដែលជាក្រុងមួយស្ថិតនៅទីតាំងចម្ងាយ ៣៥គីឡូម៉ែត្រនៃភាគខាងជើង នៃព្រំដែនរវាងអាមេរិក និង ម៉ិកស៊ិក ។

ប៉ូលិសបាននិយាយថា ពួកគេ បានទទួលការហៅចូលតាមរយៈលេខ៩១១ នៅវេលាម៉ោង៦និង៤៩នាទីព្រឹក ម៉ោងក្នុងស្រុក ហើយនៅពេលដែលពួកគេ បានមកដល់កន្លែងកើតហេតុ ពួកគេបានរកឃើញមនុស្ស មួយចំនួនបានរងគ្រោះ ពីការបាញ់ប្រហារ ។

លោក Matt Dobbs មកពីការិយាល័យប៉ូលិសនៅ San Diego ត្រូវបានដកស្រង់ សម្តីដោយកាសែតខាង បាននិយាយថា ម្តាយម្នាក់ និងក្មេងៗ៤នាក់ បានស្លាប់ នៅលើកំរាលឥដ្ឋ ដែលនៅផ្ទះមួយកន្លែង ដែលជាកន្លែងក្រុមសមាជិកគ្រួសារ ផ្សេងទៀតរស់នៅ ប៉ុន្តែមិនដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់ ស្លាប់នោះទេ ៕

To Top