ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង – ជប៉ុន គ្រោងជួបពិភាក្សាគ្នានៅ WTO ជុំវិញជម្លោះនៃការរឹតត្បិតការនាំចេញ

សេអ៊ូល៖ ប្រធានក្រុមចរចារបស់ប្រទេសកូរ៉េខាងត្បូង បានចាកចេញទៅកាន់ទីក្រុងហ្សឺណែវ នៅថ្ងៃច័ន្ទនេះដើម្បីពិភាក្សាជាលើកទី២ ជាមួយប្រទេសជប៉ុន នៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញបញ្ហាពាណិជ្ជកម្មដែលកំពុងបន្តជុំវិញការរឹតត្បិតការនាំចេញរបស់តូក្យូ។

លោក Chung Hae-kwan អគ្គនាយកកិច្ចការពហុភាគី និងច្បាប់នៅក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល គ្រោងនឹងជួប ជាមួយសម ភាគីជប៉ុនលោក Junichiro Kuroda នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃអង្គារស្អែកនេះ។

កិច្ចពិភាក្សារយៈពេលមួយថ្ងៃ គឺជាផ្នែកមួយនៃដំណើរការដោះស្រាយជំលោះ ក្រោមវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក។
កាលពីខែមុនប្រទេស ទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀង មួយនៅក្នុងកិច្ចពិភាក្សា លើកដំបូងរបស់ពួកគេ នៅទីក្រុងហ្សឺណែវ ទាក់ទងនឹងបណ្តឹងរ បស់ទីក្រុងសេអ៊ូល ជាមួយស្ថាប័នពាណិជ្ជកម្មពិភពលោក ជុំវិញការទប់ស្កាត់ការនាំចេញរបស់ទីក្រុងតូក្យូ៕

ដោយ ឈូក បូរ៉ា

To Top