ព័ត៌មានអន្តរជាតិ

ទីបំផុត! លោក Gotabaya Rajapaksa ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោត ប្រធានាធិបតីស្រីល័ង្កា

កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក Mahinda Deshapriya ប្រធានគណៈកម្មាធិការ រៀបចំការបោះឆ្នោត របស់ប្រទេសស្រីល័ង្កា បានថ្លែងឲ្យដឹង កាលពីល្ងាចថ្ងៃអាទិត្យថា បេក្ខជនបក្សប្រឆំាងលោក Gotabaya Rajapaksa បានឈ្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី ។

ការគូសបញ្ជាក់ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងរយៈពេលខ្លី បន្ទាប់ពីបានប្រកាស អំពីលទ្ធផលចុងក្រោយបង្អស់ លោក Deshapriya បានថ្លែងថា លោក Rajapaksa បានទទួលភាគរយខ្ពស់បំផុត នៃការបោះឆ្នោតជាគូ ប្រជែងរបស់គាត់ នៅតាមមណ្ឌលបោះឆ្នោតប្រធានាធិបតី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ។

លោក Deshapriya បានថ្លែងថា “លោក Gotabaya Rajapaksa ដែលជាអ្នកបានចូលរួម ការប្រជែងមុខតំណែង មកពី Podujana Peramuna ស្រីល័ង្កា ដែលស្ថិតក្រោមនិមត្តរូបផ្កាឈូក នៅលើរថយន្តក្រុង ដែលបានឈ្នះការបោះឆ្នោត និងក្លាយជាប្រធានាធិបតីបន្ទាប់ នៃប្រទេសស្រីល័ង្កា” ។

លោក Rajapaksa បានទទួលសំឡេងគាំទ្រ ចំនួន៦,៩លាននាក់ ឬស្មើនឹង៥២,២៥ភាគរយ ដោយយកឈ្នះគូប្រជែងរបស់គាត់ គឺលោក Sajith Premadasa មកពីគណបក្សកាន់អំណាច ដែលទទួលបានសំឡេងគាំទ្រ ជាង៥,៥លាននាក់ ឬស្មើនឹង៤១,៩៩ភាគរយ នៃការបោះឆ្នោត ។

គណបក្សរបស់លោក Rajapaksa បានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់នឹងស្បថចូលកាន់មុខតំណែង នៅព្រឹកថ្ងៃចន្ទនេះ នៅក្រុង Anuradhapura ចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ពីរដ្ឋធានីកូឡុំបូ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top