ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យ ក្នុងការបាញ់បង្ហោះ ផ្កាយរណប ចំនួន២ ទៅកាន់ដងតារាវិថី

JIUQUAN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ផ្កាយរណប សម្រាប់បម្រើដល់វិស័យ ផ្សព្វផ្សាយព័ត៌មាន ចំនួន២គ្រឿង ត្រូវបានបញ្ជូនទៅ កាន់ដងតារាវិថី តាមការគ្រោងទុក ដោយបានបាញ់ចេញ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបនៅ Jiuquan ស្ថិតនៅភាគពាយព្យ នៃប្រទេស ចិន កាលពីថ្ងៃអាទិត្យ ។

ផ្កាយរណបចំនួន២គ្រឿង ដែលបម្រើដល់វិស័យផ្សព្វផ្សាយ ព័ត៌មានចម្រុះមានឈ្មោះ KL-a-A និង KL-a-B ត្រូវ បានបាញ់បង្ហោះគ្រាប់រ៉ុក្កែត Kuaizhou-1A (KZ-1A) នៅវេលាម៉ោង៦និង០០នាទីយប់ ម៉ោងនៅប៉េកាំង ។

គួរបញ្ជាក់ថា នេះជាការបាញ់បង្ហោះផ្កាយរណបនៅថ្ងៃអាទិត្យ ដែលជាបេសកកម្មលើកទី៣ហើយ សម្រាប់ការប្រើប្រាស់គ្រាប់រ៉ុក្កែត KZ-1A នៅក្នុងឆ្នាំនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top