ព័ត៌មានអន្តរជាតិ

ព្យុះព្រិល បង្កការរំខានដល់ការធ្វើចរាចរណ៍ នៅភាគឦសាននៃប្រទេសចិន

HARBIN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា គ្រប់ផ្លូវហាយវេយស៏ ទាំងអស់ នៅខេត្ត Heilongjiang ភាគឦសាននៃប្រទេសចិន បានត្រូវបិទ ក្រោយពីមានព្យុះព្រិលធ្លាក់ចុះយ៉ាង ក្រាស់ ដោយវាយប្រហារខេត្តនេះ កាលពីល្ងាចថ្ងៃអាទិត្យ ។

នាយកដ្ឋានឧតុនិយមក្នុងស្រុក បានព្យាករណ៍ថា ព្យុះព្រិល ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះ និងបង្កើនសញ្ញា ប្រុងប្រយ័ត្នពណ៌លឿង សម្រាប់ព្យុះព្រិលទៅជាពណ៌ទឹកក្រូច នៅព្រឹកថ្ងៃចន្ទនេះ ។

ប្រទេសចិន មានសញ្ញាប្រុងប្រយ័ត្ន ដែលកំណត់ដោយ៤ពណ៌ ដែលជាប្រព័ន្ធនៃការព្រមាន អំពីការចុះត្រជាក់ខ្លាំង សញ្ញាពណ៌ក្រហម ជាសញ្ញាគ្រោះថ្នាក់បំផុត បន្ទាប់មកពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top