ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ប្រកាស់ធ្វេីបាតុកម្ម ប្រឆាំងនឹងការ ទទួលស្គាល់ របស់អាមេរិក ជុំវិញការតាំងទីលំនៅ របស់អ៊ីស្រាអែល

រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីន បានប្រកាសធ្វើបាតុកម្មប្រឆាំងនឹង សុន្ទរកថាចុងក្រោយ របស់លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ស្តីពីភាពស្របច្បាប់ នៃការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅតំបន់ West Bank ។

មន្រ្តីនៃបក្សពួក និងគណបក្សផ្សេងៗ បានលេីកឡេីងថា ការតវ៉ានឹងចាប់ផ្តើម ជាមួយនឹង“ ទិវានៃការរង្គោះរង្គើរ” នៅថ្ងៃអង្គារ ដែលជាថ្ងៃនៃការធ្វើបាតុកម្ម នៅតាមប៉ុស្តិ៍ត្រួតពិនិត្យ យោធា នៅទូទាំងតំបន់វេសប៊ែង។

អ្នកសម្របសម្រួលក្រុមជាតិ និងអ៊ីស្លាមនៅទីក្រុងរ៉ាម៉ាឡា គឺលោកអ៊ី សាមប៊ឺក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា ក្រុមនេះបានប្រជុំជាមួយអង្គការសង្គមស៊ីវិល ដើម្បីសម្រេចចិត្តលើជំហានប្រជាប្រិយ ដែលបដិសេធសេចក្តីប្រកាសចុងក្រោយរបស់ក្រុងវ៉ាស៊ីនតោន៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top