ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកចិន រុស្ស៊ី និងអាហ្វ្រិកខាងត្បូង ធ្វើសមយុទ្ធដែន​ សមុទ្រជាលើកដំបូង

បរទេស៖ទ័ពជើងទឹកចិន នាពេលថ្មីៗនេះ បានធ្វើសហសមយុទ្ធយោធាដែនសមុទ្រ សម្រាប់ជា លើកដំបូង នៅក្នុងតំបន់ក្បែរតំបន់ ឆ្នេរអាហ្រិកខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍ មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទីភ្នាក់ងារសារព័ត៌មាន Global Times បានរាយការណ៍ នៅថ្ងៃពុធថា សមយុទ្ធនៅដែនសមុទ្ររួមគ្នា របស់ទីក្រុងប៉េកាំងនេះ គឺត្រូវបានប្រារព្ធ ធ្វើឡើង ដោយសហការជាមួយទ័ពជើងទឹករុស្ស៊ីនិងអាហ្វ្រិកខាងត្បូង ហើយបានចាប់ផ្តើម នៅក្នុងដែនទឹកក្បែរទីក្រុង Cape Town អាហ្វ្រិកខាងត្បូង កាលពីថ្ងៃចន្ទ និងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ។

ចំណែកកាសែតចិន ស៊ិនហួ បានរាយការណ៍ថា ទ័ពជើងទឹកនៃប្រទេស អាហ្វ្រិកខាងត្បូង បាននិយាយប្រាប់ថា សមយុទ្ធនេះ គឺត្រូវបានរចនា ឡើង ដើម្បីបង្ហាញ ពីឆន្ទៈពហុជាតិ ដើម្បីធានាឲ្យបាននូវសន្តិភាព សន្តិសុខនិងស្ថិរភាពដែនសមុទ្រក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង

To Top