ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងត្បូង បាញ់ព្រមានទៅកប៉ាល់ ដឹកទំនិញកូរ៉េខាងជើង ដែលបានឆ្លងព្រំដែន

បរទេស៖ មន្ត្រីរដ្ឋាភិបាលក្រុងសេអ៊ូល បាននិយាយថា យោធារបស់ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានបាញ់ព្រមាន ទៅលើនាវាដឹកទំនិញ របស់កូរ៉េខាងជើង សម្រាប់ការឆ្លងចូល ព្រំដែនសមុទ្រ ខាងត្បូង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អគ្គសេនាធិការចម្រុះ ទីក្រុងសេអ៊ូល បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា អាកាសធាតុអាក្រក់ និងបញ្ហាម៉ាស៊ីន ទំនងជាបណ្តាលឱ្យ កប៉ាល់កូរ៉េខាងជើង ឆ្លងកាត់ព្រំដែនរបស់ខ្លួន ស្របពេលដែលបានបញ្ជាក់ថា មិនមានអំពើហឹង្សាកើតឡើងទៀតទេ។

នេះជាលើកទី ២ ហើយដែលប្រទេសកូរ៉េខាងត្បូង បានបាញ់ព្រមានទៅលើ កប៉ាល់កូរ៉េខាងជើងឱ្យថយក្រោយ ។ ឧប្បត្តិហេតុដំបូងបានកើតឡើង នៅក្នុងខែកញ្ញា។ នេះបើយោងតាម យោធាកូរ៉េខាងត្បូង។

កាលពីដើមខែនេះ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បាននិយាយថា ពួកគេនឹងពន្យាពេល សមយុទ្ធយោធារួមគ្នាមួយ បន្ទាប់ពីកូរ៉េខាងជើង យល់ថាគ្រាន់តែធ្វើ មាត្រដ្ឋានសមយុទ្ធ ត្រឡប់មកវិញមិនគ្រប់គ្រាន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top