មូស្គូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកាបានសរសេរថា រដ្ឋាភិបាលក្រុងមូស្គូ បានធ្វើការចាប់ឃាត់ខ្លួន ស្ត្រីដែលជាភ្នាក់ងារសន្តិសុខជាតិម្នាក់ របស់ខ្លួនក្រោយរកឃើញថា មានការសង្ស័យជាប់ពាក់ព័ន្ធ នឹងការផ្តល់ព័ត៌មានសំងាត់ នានាទៅឲ្យរដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន។
ស្ត្រីដែលត្រូវបានគេដឹងថា ជាជាតិរុស្សីត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Savastopol ជាទីក្រុងធំបំផុតនៅក្នុងតំបន់ Crimeaប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ជាធររុស្សី មិនបានផ្តល់ព័ត៌មាន លំអិតអំពីស្ត្រីរូបនេះឡើយដោយ ត្រឹមបានអះអាងថាការ ស៊ើបអង្កេតកំពុងបន្តធ្វើនៅឡើយ។
គួរឲ្យដឹងដែរថារដ្ឋស្វយ័ត Crimeaដែលជាផ្នែកមួយនៃអ៊ុយក្រែន ត្រូវបានដាក់បញ្ចូល ទៅក្នុងប្រទេសរុស្ស៊ី កាលពីខែមីនាឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិមួយ ដែលមិន ត្រូវបានទទួលស្គាល់ដោយ អ៊ុយក្រែន៕
ប្រែសម្រួល:ស៊ុនលី