ព័ត៌មានអន្តរជាតិ

យោធាសហរដ្ឋអាមេរិក វិលប្រគល់មូលដ្ឋានចំនួន៤កន្លែង ឲ្យកូរ៉េខាងត្បូង

បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក ទើបបានប្រគល់មូលដ្ឋានយោធា ចំនួន៤កន្លែង ឲ្យទៅប្រទេសកូរ៉េខាងត្បូងវិញ នៅក្នុងដំណើរប្រគល់ឲ្យបែបនេះដ៏ធំបំផុត ចាប់តាំងពីឆ្នាំ២០១៥មក។

លោកឧត្តមសេនីយ៍ Kenneth S. Wilsbach ជាមេបញ្ជាការរង នៃកងកម្លាំងអាមេរិកប្រចាំ នៅកូរ៉េខាងត្បូង និងលោក Ko Yunju ជាអគ្គនាយក នៃការិយាល័យកិច្ចការកូរ៉េខាងជើងនិងអាមរិក របស់ក្រសួងការបរទេសកូរ៉េខាងត្បូង បានសម្រេចលើការប្រគល់ឲ្យនេះ នៅក្នុងអំឡុងជំនួបមួយនៅជំរុំ Camp Humphreys ដែលជាមួលដ្ឋានយោធាអាមេរិក ស្ថិតនៅចម្ងាយប្រហែល៤០ម៉ាយ ខាងត្បូងទីក្រុងសេអ៊ូល។

យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា មូលដ្ឋានដែលប្រគល់ឲ្យនៅថ្ងៃពុធនេះ រួមមានមូលដ្ឋាន Camps Eagle និងមូលដ្ឋាន Long នៅទីក្រុង Wonju និងដីជំរំ Camp Market នៅក្នុងស្រុក Bupyeong និងដីនៅជំរុំ Camp Hovey ក្នុងខេត្ត Dongducheon៕ ប្រែសម្រួល៖ប៉ាង កុង

To Top