ព័ត៌មានអន្តរជាតិ

ឧទ្ទាមហ៊ួធី អះអាងថា បានបាញ់ទម្លាក់ យន្តហោះដ្រូន ស៊ើបការណ៍ របស់អារ៉ាប៊ីសាអូឌីត

បរទេស ៖ កាលពីខែមុន ក្រុមឧទ្ទាម ហ៊ួធី នៅក្នុងប្រទេសយេម៉ែន បានអះអាងថា ពួកគេបានបាញ់ ទម្លាក់យន្ដហោះចម្បាំងធុន F-15 ដែលដឹកនាំដោយ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមិនបានបញ្ជាក់ច្បាស់ថា ប្រទេសណាជាក្រុមចម្រុះ ដែលជាកម្មសិទ្ធិ របស់យន្តហោះនោះទេ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Yahya Sarea អ្នកនាំពាក្យចលនាឧទ្ទាមហ៊ូធី របស់យេម៉ែន ហើយត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃពុធថា ពួកគេបានទម្លាក់យន្តហោះដ្រូន ផលិតដោយអាមេរិក នៅជិតព្រំដែនប្រទេស អារ៉ាប៊ីសាអូឌីត។

លោក Yahya Sarea បានអះអាងថា យន្តហោះដ្រូនប្រភេទ ScanEagle ត្រូវបានបាញ់ទម្លាក់ នៅពេលវាហោះលើតំបន់ព្រំដែន ភាគនិរតី នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ដោយប្រមូលព័ត៌មាន ស៊ើបការណ៍។

របាយការណ៍បាញ់ទម្លាក់នេះ បានកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីក្រុមឧទ្ទាម ហ៊ួធី បានសរសេរនៅក្នុងសារធ្វីតធឺ ដែលដកស្រង់ ដោយរ៉យទ័រថា “ ប្រព័ន្ធការពារដែន អាកាស របស់ពួកគេបានស្ទាក់ចាប់ យន្តហោះចម្បាំង F-15 ដែលជាកម្មសិទ្ធិ របស់បណ្តាប្រទេស ដែលឈ្លានពាន នៅក្នុងខេត្តសាដា៕

ប្រែសម្រួលៈ ណៃ តុលា

To Top