ព័ត៌មានអន្តរជាតិ

អាមេរិក ចង់ធ្វើការងារ ជាមួយរុស្ស៊ី ស្តីពីបញ្ហាលីប៊ី

បរទេស ៖ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក ចង់ធ្វើការងារ ជាមួយប្រទេសរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះនៅ ក្នុងប្រទេសលីប៊ី ប៉ុន្តែលោកបានបន្ថែមថា លោកបានរំឭក ដល់រដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីមួយថ្ងៃមុន អំពីបម្រាមនាំចូលអាវុធ ដែលនៅដាក់ជាធរ មានលើប្រទេសអាហ្វ្រិក ខាងជើង មួយនេះ។

ថ្លែងទៅកាន់សន្និសីទកាសែតមួយ ដែលប្រារព្ធធ្វើឡើងនៅក្រសួង ការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ថា នឹងមិនអាចមានដំណោះស្រាយ ចំពោះការប្រយុទ្ធគ្នា និងថា ទីក្រុងវ៉ាស៊ីនតោន ទើបបានព្រមាន ដល់ប្រទេសនានា មិនឲ្យបញ្ជូនអាវុធ ទៅឲ្យប្រទេសលីប៊ី ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយកាសែត Yahoo News នៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា
លោករដ្ឋមន្ត្រីការ បរទេស សហរដ្ឋអាមេរិក បានថ្លែងដូច្នេះថា “យើងចង់ធ្វើការងារ ជាមួយនឹងរុស្ស៊ី ដើម្បីឆ្ពោះទៅរកតុចរចា ធ្វើកិច្ចសន្ទនាគ្នា ជាបន្តបន្ទាប់ ដែលជាទីបំផុតនាំទៅរក ការរៀបចំបង្កើត នូវអ្វីដែលអង្គការសហប្រជាជាតិ កំពុងតែព្យាយាមធ្វើ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023