ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិក ប្រចំានៅអាមេរិក លើកឡើង ពីក្តីព្រួយបារម្ភ អំពីការតេស្ត មីស៊ីលផ្លោងឆ្លង ទ្វីបកូរ៉េខាងជើង

បរទេស៖តំណាងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយ នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក មិនអាចបដិសេធ ពីភាពអាចទៅរួច ដែលកូរ៉េខាងជើងអាច នឹងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីល វាយប្រហារចម្ងាយឆ្ងាយផ្សេងទៀត នៅក្នុងតេស្តបន្ទាប់នោះទេ ហើយនេះគឺជាទង្វើមួយ ដែលគេទទួលស្គាល់ថា ជាការបង្កហេតុដ៏ធ្ងន់ធ្ងរ ។

ឯកអគ្គរដ្ឋទូត លោកស្រី Kelly Craft ជាក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាននិយាយប្រាប់គណៈប្រតិភូថា ការព្រមាន របស់កូរ៉េខាងជើង ដែលថា ខ្លួនអាចនឹងចាប់យកផ្លូវថ្មីនោះ បង្កឲ្យមានភាពអាចទៅរួច នៃការបាញ់តេស្តសាកល្បង មីស៊ីលផ្លោងឆ្លងទ្វីប ជាការបាញ់តេស្តអាវុធ ដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារសហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែ។

គួរបញ្ជាក់ថា លោកស្រី Kelly Craft ដែលបានបម្រើការជាប្រេសិត សហរដ្ឋអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ ចាប់តាំងពី ខែកញ្ញាមក បន្ទាប់ពីការលាឈប់ពីតំណែង របស់លោកស្រី Nikki Haley មកនោះ បានកោតសរសើររដ្ឋបាលលោក ត្រាំ សម្រាប់កិច្ចខិតខំប្រឹងប្រែង ប្រើពិធីការការទូត ជាមួយកូរ៉េខាងជើង៕
ប្រែសម្រួល៖ប៉ាង កុង

To Top