ព័ត៌មានអន្តរជាតិ

អ្នកប្រដាល់រុស្ស៊ី​ ធ្វើពហិកា ចូលរួមអូឡាំពិក បើការដាក់ទណ្ឌកម្ម មិនលុបចោល

មូស្គូ ៖ អគ្គលេខាធិការសហព័ន្ធកីឡា ប្រដាល់រុស្ស៊ី បានប្រាប់សារព័ត៌មាន The Associated Press ថា អ្នកប្រដាល់រុស្ស៊ី នឹងចូលរួមក្នុងព្រឹត្តិការណ៍ អូឡាំពិកទីក្រុងតូក្យូ ប្រសិនបើការដាក់ ទណ្ឌកម្មបង្ខំឲ្យពួកគេចូលរួមប្រកួត ខណៈអត្តពលិកអព្យាក្រឹត ត្រូវបានលប់ចោល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោក Umar Kremlev បាននិយាយថា លោកបាននិយាយ ជាមួយក្រុមកីឡាប្រដាល់អូឡាំពិក ហើយពួកគេបានបដិសេធ ជាឯកច្ឆន្ទនូវល័ក្ខខណ្ឌបានកំណត់ ដោយទីភ្នាក់ងារប្រឆាំង សារធាតុហាមឃាត ក្នុងកីឡាពិភពលោកថា ជាការដាក់ទណ្ឌកម្មចំពោះការលួចទិន្នន័យ ប្រើប្រាស់សារធាតុហាមឃាត ក្នុងកីឡា ។

ការដាក់ទណ្ឌកម្មរបស់ WADA បានប្រកាសកាលពីថ្ងៃចន្ទ បានហាមប្រាមមិនឲ្យប្រើឈ្មោះ ក្រុមទង់ជាតិ ឬក្រុមចម្រៀងរុស្ស៊ី នៅក្នុងការប្រកួតកីឡាធំៗ ក្នុងរយៈពេល៤ឆ្នាំក្រោយ រួមទាំងអូឡាំពិកឆ្នាំក្រោយ ។

Kremlev បានបន្តថា ពួកគេបាននិយាយថា យើងនឹងមិនទៅដោយគ្មានទង់ជាតិ និងចម្រៀងរបស់យើងនោះទេ ។ យើងនឹងមិនដណ្តើមមេដាយទេ ប៉ុន្តែសម្រាប់អារម្មណ៍ ដែលខ្ញុំបាននាំមកនូវមោទនភាពបំផុត សម្រាប់ប្រទេសរបស់ខ្ញុំ” ។

ដោយឡែកប្រធានសភាជាន់ខ្ពស់ នៃប្រទេសរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីអាចបង្កើតជម្រើសមួយជំនួសអូឡាំពិក។ Valentina Matvienko បាននិយាយនៅក្នុងសេចក្តីអធិប្បាយ ដែលបានរាយការណ៍ដោយទីភ្នាក់ងារ សារព័ត៌មាន Interfax ថា សេចក្តីសម្រេចនេះបង្ហាញ ពីវិបត្តិច្បាស់នៅក្នុងស្ថាប័នកីឡាអន្តរជាតិ ហើយ ខ្ញុំជឿជាក់ថា ប្រទេសរុស្ស៊ីអាចធ្វើជាម្ចាស់ផ្ទះហ្គេមដោយខ្លួនឯងនៅផ្ទះបាន ។

មានគំរូមួយបន្ទាប់ពីបដិវត្តរុស្ស៊ីឆ្នាំ ១៩១៧ សហភាពសូវៀត បានបដិសេធមិនចូល រួមប្រកួតកីឡាអូឡាំពិក និងបានធ្វើជាម្ចាស់ផ្ទះ Spartakiads របស់ខ្លួនមានឈ្មោះថា ទាសករឧទ្ទាមពីបុរាណឈ្មោះ Spartacus ដែលមានទំនោរ សង្គមនិយមខ្លាំង ។ ទោះយ៉ាងណាសហភាពសូវៀត បានចាប់ផ្តើមប្រកួតនៅអូឡាំពិកក្នុងឆ្នាំ ១៩៥២ ហើយជាទូទៅប្រជាជនរុស្ស៊ី មានមោទនភាព ចំពោះសមិទ្ធិផលអូឡាំពិក របស់ប្រទេសតាំងពីពេលនោះមក ៕
ដោយ៖លី ភីលីព

To Top