ព័ត៌មានអន្តរជាតិ

ជនអនាមិក បង្ហាញពីគម្រោងបន្លំទឹកប្រាក់ ៤៣លានដុល្លារ នៅរោងចក្រផលិតទូរស័ព្ទ iPhone ធំបំផុតរបស់ក្រុមហ៊ុន Foxconn នៅប្រទេសចិន

ចិន៖ កម្មករនៅរោងចក្រដំឡើងទូរស័ព្ទ iPhone ធំបំផុតរបស់ Foxconn នៅក្នុងប្រទេសចិន ត្រូវបានគេចោទប្រកាន់ថា កំពុងបើកអាជីវកម្ម ផ្នែកខាងខុសច្បាប់មួយ ដែលលក់ទូរស័ព្ទ bootleg ផលិតចេញពីសមាសធាតុ ដែលមានបញ្ហា នឹងត្រូវបំផ្លាញ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ គម្រោងនេះ ត្រូវបានគេជឿជាក់ថា បានរកចំណូលបានប្រមាណ ៤៣ លានដុល្លារ ក្នុងរយៈពេលជាង២ឆ្នាំ។

របាយការណ៍ក្នុងស្រុកនិយាយថា ការប៉ាន់ស្មានប្រមាណ ៣០ ម៉ឺនគ្រឿង ត្រូវបានលក់ក្នុងកំឡុងពេល គ្រោងការណ៍នោះរួមមាន ម៉ូដែល iPhone 8, iPhone 8 Plus និងម៉ូដែល iPhone X ។

យោងតាមរបាយការណ៍ ពីសារព័ត៌មានតៃវ៉ាន់ បានឲ្យដឹងថា សមាសធាតុមួយចំនួន ដែលពាក់ព័ន្ធ គឺបន្ទះខាងក្រោយកញ្ចក់ និងកញ្ចក់ត្បូងកណ្តៀង គ្របលើកាមេរ៉ា iPhone ។

ជាធម្មតាក្នុងចន្លោះពី ៣ ទៅ ៥ ភាគរយ នៃសមាសធាតុដែលផលិតនៅ Foxconn បញ្ចប់ការត្រួតពិនិត្យ គុណភាពមិនបានល្អទេ ប៉ុន្តែអ្នករួមគំនិត បានសំរេចចិត្តព្យាយាម និងរៀបចំឡើងវិញ នូវសមាសធាតុទាំងនេះ ដើម្បីផលចំណេញផ្ទាល់ខ្លួន៕ ដោយ៖លី ភីលីព

To Top