ព័ត៌មានអន្តរជាតិ

ចិន: ច្បាប់ការពារ ជាតិ អាមេរិក ជាផ្នែកនៃផែនការ ការជ្រៀតជ្រែកការងារ ផ្ទៃក្នុងរបស់ ប្រទេសដទៃ

បរទេស:ប៉ុន្មានថ្ងៃចុងក្រោយនេះ ព័ត៌មានជាច្រើនបានចេញផ្សាយ ព្រោងព្រាតអំពីពង្រាងច្បាប់ការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានធ្វើឡើងហើយ ក្នុងនោះប្រធានាធិបតី អាមេរិកលោកដូណាល់ត្រាំ បានប្រកាសសន្យថា ច្បាប់ការពារជាតិថ្មីរបស់ ខ្លួនដែលមានទំហំរហូតទៅដល់៧៣៨ ពាន់លានដុល្លារនឹងត្រូវចូល ជាធរមានក្នុងពេលដ៏ឆាប់នេះ។

ជាការឆ្លើយបអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក You Wenze បានធ្វើការភាពមិនពេញចិត្តនិងរិះគន់ខ្លាំងៗ ទៅលើពង្រាងច្បាប់ថ្មីនេះដោយលើកឡើងថា វាគឺជាផ្នែកមួយនៃផែនការការងារក្នុងការ ធ្វើសកម្មភាពជ្រៀត ជ្រែកទៅនឹងកិច្ចការងារ ផ្ទៃក្នុងរបស់រដ្ឋាភិបាលនៃប្រទេសផ្សេងៗប៉ុណ្ណោះ។

លោក You បាននិយាយថាខ្លឹមសារនៃច្បាប់ របស់តៃវ៉ាន់បានធ្វើឱ្យអន្តរាយ ដល់សន្តិភាពនិងស្ថិរភាពនៅទូទាំងច្រក សមុទ្រតៃវ៉ាន់។ ក្រោមច្បាប់ថ្មិនេះសហរដ្ឋអាមេរិក នឹងធ្វើការដើម្បីគាំទ្រកម្លាំងយោធាតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង និងក៏ជាកោះដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃ សាធារណរដ្ឋប្រជាមានិតចិន។

ច្បាប់នេះក៏ព្រមទាំងបានធ្វើការអំពាវនាវ ឱ្យមានការគាំទ្រដល់ក្រុម បាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុង ក៏ដូចជាតម្រូវឱ្យមានរបាយ ការណ៍ ស្តីពី ការប្រព្រឹត្តលើ ជនជាតិភាគតិចអ៊ុយហ្គួរមូស្លីមនៅខេត្តស៊ីន ជាំងរបស់ប្រទេស ចិនទៀតផង។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានជាតិចិនស៊ិនហួរក៏បានចុះផ្សាយដែរលោកYouបានបញ្ជាក់ថា សហរដ្ឋអាមេរិកគ្រោងនឹងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតក្រោម ឡេស ដ៏ពេញនិយមគឺ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប៉ុន្តែទោះបីជាយ៉ាងណាផែនការនេះ គឺនឹងមិនអាច ទទួលជោគជ័យឡើយ៕

ប្រែសម្រួល:ស៊ុនលី

To Top