ព័ត៌មានអន្តរជាតិ

អាមេរិកប្តូរចិត្តភ្លាម បង្កកជំនួយឲ្យអ៊ុយក្រែនភ្លាម ក្រោយកិច្ចសន្ទនាគ្នា ជាមួយនឹងប្រធានាធិបតីត្រាំ

បរទេស: Aljazeera ចេញផ្សាយនៅថ្ងៃចន្ទទី២៣ ខែធ្នូនេះ បានសរសេរថា ក្រុមសមាជិក សភាព មកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ បានសម្រេចចិត្តលុបព្យូរទៅវិញ ស្តីពីជំនួយយោធា ដើម្បីជំរុញឱ្យមានសក្ខីកម្មបន្ថែមទៀត ក្នុងការចោទប្រកាន់ របស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។

មួយក្នុងចំណោមជំនួយយោធានោះ មន្ទីរបញ្ចកោណ បានធ្វើការបញ្ឈប់ជំនួយយោធាដល់អ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែ៩១នាទី បន្ទាប់ពីការសន្ទនាគ្នាតាមទូរស័ព្ទ ដ៏ចម្រូងចម្រាសរវាងលោក ត្រាំ និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy ។

លោកត្រាំ ត្រូវបានគេចោទប្រកាន់ ពីបទដកហូតនិងប្រើប្រាស់ប្រាក់ ចំនួនដល់ទៅ៤០០ លានដុល្លារ ជាជំនួយដល់ប្រទេសអ៊ុយក្រែន ជាថ្នូរនិងដើម្បីជំរុញឱ្យលោក Kyiv ស៊ើបអង្កេតគូប្រជែងនយោបាយរបស់គាត់ គឺលោក Joe Biden ទៅវិញ៕

ប្រែសម្រួល:ស៊ុនលី

To Top