ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន៖ ចំណងទាក់ទង ជាមួយគុយវ៉ែត ឈានទៅដល់កម្រិតល្អ បំផុតក្នុងប្រវត្តិសាស្ត្រ

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែធ្នូនេះបានឲ្យដឹងថា
ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសគុយវ៉ែត លោកLi Minggang បានថ្លែងនៅក្នុងទីក្រុងគុយវ៉ែតកាលពីថ្ងៃអង្គារម្សិលមិញថា ទំនាក់ទំនងរវាងចិន និងគុយវ៉ែតគឺកំពុងស្ថិតនៅក្នុងកម្រិតល្អបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រ។

លោកបាននិយាយនៅក្នុងសន្និសីទ មួយស្តីពីទំនាក់ទំនងរវាងចិន និងគុយវ៉ែតដែលក្នុងនោះក៏មានវត្តមានចូលរួម ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ជាច្រើនផងដែរ។ប្រទេសចិននឹងបន្តបើកទីផ្សាររបស់ខ្លួន ដើម្បីចែករំលែកឱកាសអភិវឌ្ឍន៍ និងអ្នកចែករំលែកជាមួយប្រទេសនៅឈូងសមុទ្ រGulfដែលរួមមាន ប្រទេសគុយវ៉ែតផងនោះ។

គួរឲ្យដឹងដែរថានៅក្នុងដំណើរទស្សនកិច្ចរបស់ Emir Sheikh Sabah Al-Ahmad Al-Jaber Al-Sabah មកកាន់ប្រទេសចិនកាលពីឆ្នាំមុន ប្រទេសចិននិងគុយវ៉ែត បានព្រមព្រៀងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញកម្លាំងជំរុញថ្មីក្នុង ទំនាក់ទំនងទ្វេភាគីជាច្រើន៕ ប្រែសម្រួល:ស៊ុនលី

To Top