ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-16 បាញ់ទម្លាក់កូនដ្រូន នៅមូលដ្ឋានទ័ពអាកាស Eglin ក្នុងដំណើរតេស្ត ប្រព័ន្ធការពារមីស៊ីល

បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា កងកម្លាំងទ័ពអាកាស បានប្រើប្រាស់យន្តហោះចម្បាំង F-16 បាញ់ទម្លាក់កូនដ្រូន នៅក្នុងដំណើរតេស្តសាកល្បង ប្រព័ន្ធការពារមីស៊ីល។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា យោងតាមកងទ័ពអាកាសអាមេរិក កងធ្វើតេស្តនិងវាយតម្លៃ លេខ៨៥ នៅថ្ងៃទី១៩ ខែធ្នូ នៅមូលដ្ឋានទ័ពអាកាស Eglin ក្នុងរដ្ឋផ្លរីដា បានបាញ់ទម្លាក់ យ៉ាងជោគជ័យ នូវកូនដ្រូនគ្មានមនុស្សបើក ដោយប្រើប្រាស់គ្រាប់រ៉ុកកែត កាំរស្មីឡាស៊ែនាំផ្លូវ AGR-20A មួយគ្រាប់។

គួរបញ្ជាក់ថា ការបាញ់តេស្តសាកល្បងនេះ គឺបង្ហាញឲ្យឃើញ នូវភាពបត់បែននៃរ៉ុកកែត AGR-20A ដែលត្រូវបានអភិវឌ្ឍ ក្នុងតម្លៃចម្ងាយដ៏ទាប និងជាអាវុធវាយប្រហារ ពីអាកាសទៅដី សម្រាប់ការប្រើប្រាស់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងដំណើរប្រឆាំង ការគម្រាមកំហែង តាមដែនអាកាស៕
ប្រែសម្រួល៖ប៉ាង កុង

To Top