ព័ត៌មានអន្តរជាតិ

មូលនិធិ របស់លោក គីម ជុងអ៊ុន កំពុងតែរីងស្ងួត

បរទេស៖ ក្រុមមូលនិធិដ៏ធំមួយ របស់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានបង្កើតផ្តាច់មុខ សម្រាប់ការប្រើប្រាស់ របស់លោក គីម ជុងអ៊ុន អាចនឹងកំពុងតែអស់ប្រាក់ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មានជប៉ុន។

ទីភ្នាក់ងារសារព័ត៌មានជប៉ុន ឈ្មោះ Tokyo Shimbun បានចេញនូវ​សេចក្តីរាយការណ៍មួយ កាលពីថ្ងៃចន្ទថា មូលនិធិលេខ២១៦ ជាមត៌កមាន​ចំនួនប្រាក់ដ៏ច្រើន ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលពីឪពុក គឺលោក គីម ជុងអ៊ីល នៅសល់តិចជាង ១ពាន់លានដុល្លារ។

គួរបញ្ជាក់ថា នៅពេលលោក គីម ជុងអ៊ុន ទទួលបានប្រាក់មូលនិធិនោះ គឺវាមានចំនួនប្រាក់ ប្រហែលពី៤ពាន់លាន ទៅ៥ពាន់លានដុល្លារ ហើយប្រភព​កូរ៉េខាងជើងមួយ បាននិយាយប្រាប់ ទីភ្នាកងារសារព័ត៌មានជប៉ុនថា មូលហេតុ​ធ្វើឲ្យចំនួនប្រាក់ ក្នុងមូលិនិធិនោះថយចុះ ជាខ្លាំងនោះ គឺទណ្ឌកម្មអន្តរជាតិ៕
ប្រែសម្រួល៖ប៉ាង កុង

To Top