ព័ត៌មានអន្តរជាតិ

លោក មូន ជេអ៊ីន ជំរុញឲ្យមានកិច្ចប្រឹងប្រែងអន្ដរកូរ៉េ ដេីម្បីរៀបចំទស្សនកិច្ចលោក គីម ជុងអ៊ុន ទៅក្រុងសេអ៊ូល

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានស្នើនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េទាំងពីរប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងដូចដែលបានព្រមព្រៀងគ្នា។

នៅក្នុងសុន្ទរកថាចូលឆ្នាំថ្មី របស់លោកលោក ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់រដ្ឋបាលលោក ក្នុងការជំរុញការបន្តគម្រោង អន្តរកូរ៉េពីរទៀត គឺសួនឧស្សាហកម្ម Kaesong និងទេសចរណ៍ភ្នំ Kumgang ក៏ដូចជាការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកឡើងវិញ។

កិច្ចប្រឹងប្រែង ដែលពាក់ព័ន្ធបានធ្វើឱ្យមាន ដំណើរទៅមុខតិចតួច នៅពេលទីក្រុងសេអ៊ូល បានគោរពតាមការដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×