ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល​​ ផ្អាកដំណើរទស្សនកិច្ច ទៅទីក្រុងឌូបៃជុំវិញ ក្តីព្រួយបារម្ភពីសន្តិសុខ

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានផ្អាកដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងឌូបៃ នៅក្នុងខែនេះ ដោយសារតែមានក្តីព្រួយបារម្ភពីសន្តិសុខ ពាក់ព័ន្ធទៅនឹងការសម្រេចចិត្ត ស្តីពីភាពតានតឹងរវាង ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

មន្ត្រីការទូតអ៊ីស្រាអែលមួយរូប បាននិយាយដោយ មិនផ្តល់សេចក្តីលម្អិតថា លោក Israel Katz ដែលមានតំណែងជា រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់ផងនោះ បានគ្រោងចូលរួមក្នុងកិច្ចប្រជុំ នៅពាក់កណ្ដាលខែតំបន់ឈូងសមុទ្រ មុនពិធីតាំងពិព័រណ៍ Expo 2020 Dubai ប៉ុន្តែដោយផ្អែកតាមការ ណែនាំរបស់មន្ត្រីសន្តិសុខ នឹងត្រូវផ្អាកដំណើរទស្សនកិច្ចនោះ។

ចំណែកមន្ត្រីការទូតមួយរូបផ្សេងទៀត ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ប្រទេសអ៊ីស្រាអែល កំពុងតែធ្វើការប្រុងប្រយ័ត្នជាមុន ក្រែងអ៊ីរ៉ង់ព្យាយាមផ្តោតយកលោក Katz ជាគោលដៅ ជាផ្នែកនៃការសងសឹក ទៅលើសហរដ្ឋអាមេរិក ដែលជាសម្ពន្ធមិត្តអ៊ីស្រាអែល ប៉ុន្តែមន្ត្រីការទូតរូបនេះ មិនបានផ្តល់ភស្តុតាងបង្ហាញពី ការគម្រាមកំហែងជាក់លាក់ ណាមួយនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top