ព័ត៌មានអន្តរជាតិ

ថៃ ៖ ក្រុមឧត្តមសេនីយ៍ ចូលនិវត្តន៍ និងវរសេនីយឯក នៅតែបន្តកាន់កាប់ផ្ទះ កងទ័ពប្រមាណ ១០០ខ្នង

បរទេស៖ កងទ័ពបានបង្ហើបឱ្យដឹងថា ផ្ទះកងទ័ពប្រហែល ១០០ ខ្នង នៅតែត្រូវបានកាន់កាប់ ដោយអ្នកចូលនិវត្តន៍ ផ្នែកយោធាដោយសារ ហេតុផលផ្សេងៗ ខណៈមជ្ឈមណ្ឌល ហៅទូរស័ព្ទថ្មីមួយ បានបើកទទួលពាក្យបណ្តឹង ពីទាហាននៅជុំវិញម៉ោង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មេបញ្ជាការរងកងទ័ពលោកឧត្តមសេនីយ៍ Nattapol Nakpanit បាននិយាយថា ការស្ទង់មតិដំបូងបានបង្ហាញថាមន្ត្រីជាន់ខ្ពស់ចូលនិវត្តន៍ ចាប់ពីឧត្តមសេនីយ រហូតដល់វរសេនីយឯក នៅតែបន្តនៅ ឯផ្ទះយោធាប្រហែល ១០០ កន្លែងនៅតំបន់កណ្តាល។ មន្រ្តីដែលមិនបានចូល និវត្តន៍មួយចំនួន និងមិនមែន ជាគណៈកម្មការ ក៏ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ ក្នុងយោធាដែរ ។ នៅតាមខេត្ត មិនមានបញ្ហាទាក់ទងនឹងមន្រ្តី ចូលនិវត្តន៍ ដែលស្នាក់នៅផ្ទះយោធាទេ ។

មេបញ្ជាការរងកងទ័ពរូបនេះ បានសារភាពថា វាពិបាកក្នុងការឆ្លើយសំណួរថា តើមន្រ្តីយោធាចូលនិវត្តន៍ ឬមន្រ្តីសកម្មគួរតែត្រូវបានអនុញ្ញាត ឱ្យស្នាក់នៅក្នុងផ្ទះយោធា ហើយអាជ្ញាធរត្រូវ តែយកកត្តាផ្សេងៗមកពិចារណា ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×