ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រទេសចិន មានករណីថ្មីចំនួន១.១០៩ ដែលបញ្ជាក់ថា ឆ្លងដោយវីរុសកូរ៉ូណា គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះ ហើយបានកើនឡើង គិតចាប់ពី៣៩៤ករណីកាលពីមួយថ្ងៃមុន ។
សរុបទៅអ្នកដែលរស់នៅចិនដីគោក គឺមានចំនួន៧៥.៦៨៥ករណី ។
តួលេខនៃអ្នកស្លាប់ ដោយផ្ទុះជំងឺនៅចិនដីគោក បានកើនឡើងដល់២.២៣៦នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលបានកើនឡើង១១៨នាក់ធៀបនឹងថ្ងៃពុធ ។
ខេត្តភាគកណ្តាល ហឺប៉ី ជាកន្លែងដែលផ្ទុះជំងឺ ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ថ្មីចំនួន១១៥នាក់ ទន្ទឹមនឹងនេះដែរ រដ្ឋធានី គឺក្រុងវ៉ូហាន មានអ្នកស្លាប់៩៩នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា