សាន់ហ្វ្រាន់ស៊ីស្កូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យ ដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា អភិបាលរដ្ឋ Gavin Newsom បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋកាលីហ្វ័រនីញ៉ា កំពុងធ្វើការត្រួតពិនិត្យទៅលើពលរដ្ឋលើស ពី៨.៤០០នាក់ ដែលបានមកដល់តាមជើងហោះហើរ ពាណិជ្ជកម្មដែលសង្ស័យមានរោគសញ្ញាជំងឺបង្កឡើងដោយកូរ៉ូណាវីរុស ពី “ទិសដៅនៃក្តីបារម្ភ” ប៉ុន្តែ រដ្ឋ នៅមិនទាន់ធ្វើតេស្តទៅលើកុមារតូចៗ និងបានជួយដល់ពួកគេដោយក្រុម ធ្វើតេស្តសហព័ន្ធ ។
កាលីហ្វ័រនីញ៉ា បានធ្វើតេស្តលើកុមារតូចៗតែ២០០នាក់ប៉ុណ្ណោះ ប៉ុន្តែបានធ្វើតេស្តតាមវិធីសារជាច្រើនដើម្បីបង្កើនការត្រួតពិនិត្យ ក្នុងនោះរាប់បញ្ចូលទាំងពលរដ្ឋអាមេរិកាំង ដែលជាអ្នកអាចឆ្លងវីរុស ខណៈដែលវីរុស បានឆ្លងរាលដាលតាមរយៈសហគមន៍ជាច្រើននៅកាលីហ្វ័រនីញ៉ា ។
កាលពីថ្ងៃពុធកន្លងទៅនេះ កាលីហ្វ័រនីញ៉ា បានត្រូវគេរាយការណ៍មកថា មាន០១ករណីនៃអ្នកឆ្លងវីរុសកូរ៉ូណា ដែលមិនទាន់ដឹងប្រភពដើមច្បាស់លាស់នៅឡើយទេ ដែលធ្វើឲ្យរដ្ឋនេះជារដ្ឋដែលមានសក្តានុពលខ្លំាងបំផុតដែលបានឆ្លងវីរុស ដែលរីករាលដាលនៅក្នុងសហគមន៍នានារបស់សហរដ្ឋអាមេរិក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា