ព័ត៌មានអន្តរជាតិ

ថៃ៖ អ្នកឆ្លងមេរោគ Covid-19 កើនឡើងដល់ ៤២នាក់

បរទេស៖ សេចក្តីប្រកាសរបស់ក្រសួង សុខាភិបាលសាធារណៈ ដែលបានចាត់តាំងមេរោគ Covid-19 ជាជំងឺឆ្លងដ៏គ្រោះថ្នាក់នឹងចូលជាធរមាននៅថ្ងៃអាទិត្យ ដោយផ្តល់ឱ្យអាជ្ញាធរនូវអាវុធបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃវីរុសនេះ។ ការប្រកាសនេះធ្វើឡើងនៅពេលដែលក្រសួង នៅថ្ងៃសៅរ៍បានបញ្ជាក់ពីការឆ្លងថ្មីមួយ ដែលធ្វើឱ្យចំនួនអ្នកឆ្លង ក្នុងប្រទេសសរុបកើនដល់ ៤២ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លេខាធិការអចិន្រ្តៃយ៍ក្រសួង លោក Sukhum Kanchanaphimai បាននិយាយថា ជនរងគ្រោះចុងក្រោយគឺអ្នកលក់ប្រុសជនជាតិថៃអាយុ ២១ ឆ្នាំដែលការងាររបស់គាត់ បានធ្វើឱ្យគាត់ទាក់ទងជាមួយភ្ញៀវទេសចរបរទេស។

បុរសដែលឆ្លងថ្មីនេះបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី ២៤ ខែកុម្ភៈ និងស្វែងរកការព្យាបាល គ្រុនក្តៅនិងក្អកនៅមន្ទីរពេទ្យឯកជនមួយ ថ្ងៃក្រោយមក។ រដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថាគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Nopparatrajathanee នៅសង្កាត់ Kannayao នៃទីក្រុងបាងកក៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top