ព័ត៌មានអន្តរជាតិ

WHO៖ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ស្ថិតនៅក្នុងទីតាំង កង្វល់ដ៏ធំបំផុត សម្រាប់វីរុសកូរ៉ូណា

ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក កាលពីថ្ងៃច័ន្ទបានចាត់ទុក ការរីករាលដាលនៅក្នុងប្រទេសអ៊ីរ៉ង់ អ៊ីតាលី ជប៉ុន និងកូរ៉េខាងត្បូងថាជា “ការព្រួយបារម្ភដ៏ធំបំផុត” ដោយលើកឡើងពីការកើនឡើងនូវករណីឆ្លង វីរុសថ្មីនៅក្នុងប្រទេសទាំង៤។

អគ្គនាយករងអង្គការ សុខភាពពិភពលោកលោក Tedros Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងស្ថិតនៅក្នុងទឹកដី ដែលមិនអាចគ្រប់គ្រងបាន” ខណៈពេលដែលសង្កត់ធ្ងន់ថា ការផ្ទុកវីរុសនេះ គឺអាចធ្វើទៅបានហើយ ត្រូវតែជាអាទិភាពកំពូល សម្រាប់ប្រទេសទាំងអស់។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោកមនុស្សជិត ៨៨.០០០នាក់នៅក្នុង ៦២ ប្រទេសបានឆ្លងវីរុសនេះ ដែលមានឈ្មោះថា COVID-១៩ ដែលបណ្តាលឲ្យមនុស្សជាង ២,៨០០ នាក់ស្លាប់នៅជុំវិញពិភពលោក ៕

ដោយ ឈូក បូរ៉ា

To Top