ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់​ ៖ កូរ៉ូណារីក រាលដាល ស្ទើរគ្រប់ខេត្ត ទាំងអស់របស់ខ្លួន

បរទេស ៖ នៅថ្ងៃពុធទី៤ ខែមិនានេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ កំពុងតែទទួលរងការវាយប្រហារ មិនអន់ជាងកូរ៉េខាងត្បូងនោះឡើយ មកដល់ពេលនេះ ដោយសារតែវាកំពុងរាតត្បាត ទៅដល់ស្ទើរគ្រប់ខេត្ត នៅទូទាំងប្រទេសទៅហើយ។

ការប្រកាស អះអាងបែបនេះ ត្រូវបានធ្វើឡើង ដោយលោកប្រធានាធិបតិអ៊ីរ៉ង់ ដោយផ្ទាល់តែម្តងនៅថ្ងៃពុធនេះ ។ យោងតាមការចេញផ្សាយ ដោយវេបសាយ របស់លោកប្រធានាធិបតី បានបញ្ជាក់ដែរថា សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកប្រធានាធីបតី នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ចុងក្រោយនេះ ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃអង្គារ ម្សិលមិញនេះ លោករដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ថា មនុស្សស្លាប់បានកើនទៅដល់៩២នាក់ ហើយខណៈដែលអ្នកឆ្លងជំងឺ បានកើនទៅដល់២៩២២នាក់ ហើយផងដែរជាចំនួនដ៏ច្រើនបំផុត នៃប្រទេសដែលបានឆ្លងជំងឺនេះ ក្រៅតែពីប្រទេសចិន ៕

ប្រែសម្រួល៖ស៊ុនលី

To Top