ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចុចទូរស័ព្ទផ្ទាល់ ទាក់ទងជាមួយមេដឹកនាំតាលីបង់

កាប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយតាមទូរស័ព្ទ ជាមួយមេដឹកនាំតាលីបង់ ដែលជាការជួបជជែកគ្នារវាងក្រុមបះបោរ និងមេដឹកនាំអាមេរិក ដែលបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារ ហើយបានជួបជជែកគ្នានេះ នៅប៉ុន្មានថ្ងៃ ក្រោយពីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយជាប្រវត្តិសាស្ត្រ ជាមួយក្រុមសកម្មប្រយុទ្ធទាំងនោះ ។

លោក ត្រាំ បានថ្លែងទៅកាន់ បណ្តាអ្នកសារព័ត៌មាន នៅឯសេតវិមានថា គាត់បាន “ជួបជជែកគ្នាបានយ៉ាងល្អ ជាមួយមេដឹកនាំតាលីបង់” ដោយគាត់មិនបានប្រាប់ អំពីឈ្មោះរបស់មេដឹកនាំរូបនោះទេ ។

ការជួបសន្ទនាគ្នារយៈពេល៣៥នាទី ដែលក្រុមបះបោរ បាននិយាយជាមួយនោះ នៅម៉ោងប្រមាណ១៤និង៤០នាទីម៉ោងសកល កាលពីថ្ងៃអង្គារ ដែលបានជជែកគ្នាបានកើតឡើង ក្រោយពីក្រុមសកម្មប្រយុទ្ធបានបញ្ចប់ ដែលផ្នែកមួយនៃបទឈប់បាញ់គ្នា និងបោះបង់ចោល ឈានទៅរកការចរចាគ្នា ដោយសន្តិភាព រវាងក្រុងកាប៊ុល និងក្រុមសកម្មប្រយុទ្ធ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមីនា ។ នេះបើផ្អែកតាមកិច្ចព្រមព្រៀង រវាងអាមេរិក និងតាលីបង់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top