ព័ត៌មានអន្តរជាតិ

ជប៉ុន មានអ្នកឆ្លងវីរុសកូរ៉ូណា កើនដល់១.០០០នាក់ ក្នុងនោះរាប់ទាំងអ្នក នៅលើនាវាទេសចរណ៍

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ថា ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានឲ្យដឹងថា ចំនួននៃករណីអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់១.០០០នាក់ហើយ គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះរាប់បញ្ចូលទាំងអ្នកដំណើរ និងសហសេវឹក ដេលបានជិះនៅលើនាវា ដឹកអ្នកដំណើរ Diamond Princess ។

ការឆ្លងចុងក្រោយបង្អស់ ត្រូវបានបញ្ជាក់ថា បរុសម្នាក់ដែលមានវ័យ៤០ឆ្នាំ នៅខេត្ត Yamaguchi លោក Tsugumasa Muraoka អភិបាលខេត្តបានថ្លែងប្រាប់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ករណីជាច្រើននៅក្នុងប្រទេសជប៉ុន នាពេលនេះ បានកើនឡើងដល់១.០០០នាក់ហើយ ។ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បានផ្សាយថា មនុស្ស៧០៦នាក់ គឺមកពីនាវាទេសចរណ៍ Diamond Princess ទន្ទឹមនឹងនេះដែរ មនុស្សចំនួន១២នាក់បានស្លាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top