ព័ត៌មានអន្តរជាតិ

WHO៖ ជាង៥០ប្រទេសនៅទូទាំងពិភពលោក ដែលឆ្លងរីរុសកូរ៉ូណា នៅក្នុងស្រុក

ហ្សឺណេវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា ប្រទេសបន្ថែមទៀតចំនួន០៧ បានឆ្លងវីរុសកូរ៉ូណា នៅក្នុងស្រុក ដែលនាំឲ្យប្រទេសទាំងឡាយ និងតំបន់ជាច្រើន ដែលជាកន្លែងឆ្លងវីរុស នៅក្នុងតំបន់ បានកើនឡើងដល់៥៣ប្រទេស បូករួមទាំងប្រទសចិន ។

ប្រទេសទាំង៧នោះ រួមមាន កម្ពុជា អូស្ត្រីស ហុងហ្គារី អេហ្ស៊ីប ប៉េរូ ប៊ុលហ្គារី និងម៉ាល់ឌីវ ។

សរុបមានចំនួន១០៥.៥៨៦ករណីនៃអ្នកឆ្លងរីរុសកូរ៉ូណា ឬហៅថា COVID-19  ដែលត្រូវបានគេរាយការណ៍ឲ្យដឹង នៅទូទាំងពិភពលោក គិតត្រឹមម៉ោង១០និង០០នាទី កាលពីថ្ងៃអាទិត្យ ដោយមានអ្នកឆ្លងជំងឺកើនឡើង៣.៦៥៦ នាក់គិតចាប់ពីថ្ងៃមុន ក្នុងនោះរាប់ទាំងករណីថ្មីក្រៅតែពីប្រទេសចិន ចំនួន៣.៦១០ករណី ។

ក្នុងចំណៅម២៤.៧២៧ករណីដែលក្រៅពីប្រទេសចិន មានពលរដ្ឋចំនួន៤៨៤នាក់បានស្លាប់ដោយសារ COVID-19 ដែលនាំឲ្យមានអ្នកស្លាប់កើនដល់៧១នាក់ ធៀបនឹងថ្ងៃមុន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×