ព័ត៌មានអន្តរជាតិ

រុស្ស៊ីចាប់ផ្តើមតេស្ត​ គំរូវ៉ាក់សាំង កូរ៉ូណាវីរុស លើសត្វ

បរទេស ៖ មន្ត្រីសុខាភិបាល របស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា អ្នកវិទ្យាសាស្ត្រផ្នែក សុខភាពអ្នកប្រើប្រាស់ របស់ប្រទេសរុស្ស៊ី បានចាប់ផ្តើម ធ្វើការតេស្តសាកល្បង ថ្នាំវ៉ាក់សាំងគំរូ ដែលមានឥទ្ធិពលប្រឆាំង នឹងកូរ៉ូណាវីរុស ទៅលើសត្វនៅក្នុងមន្ទីរពិសោធន៍ មួយនៅស៊ីបេរី ។

អ្នកវិទ្យាសាស្ត្រ នៅមជ្ឈមណ្ឌលជីវវិទ្យា និងជីវបច្ចេកវិទ្យារដ្ឋ Vektor នៅក្នុងទីក្រុង Novosibirsk នាពេលថ្មីៗនេះ ទើបបានអភិវឌ្ឍ លើគំរូថ្នាំវ៉ាក់សាំង ដោយផ្អែកលើទម្រង់ បច្ចេកវិទ្យាផ្សេងចំនួន៦ និងបានចាប់ផ្តើមតេស្ត កាលពីថ្ងៃចន្ទ ដើម្បីសាកល្បងមើលថា ថ្នាំទាំងនេះមានប្រសិទ្ធភាពខ្លាំងប៉ុណ្ណា និងក្នុងកម្រិតប្រើប្រាស់ពួកវា។
គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រ នៅជុំវិញពិភពលោក នាពេលថ្មីៗនេះ បានធ្វើការព្រមានថា ការអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំងប្រឆាំងកូរ៉ូណាវីរុស គឺជាដំណើរការយូរនិងស្មុគស្មាញ ដែលអាចនឹងផ្តល់លទ្ធផល សម្រាប់ការប្រើប្រាស់ទូលំទូលាយ ក្នុងរយៈពេលពី១២ទៅ១៨ខែទៅមុខទៀត៕
ប្រែសម្រួល៖ប៉ាង កុង

To Top